Hyundai នឹងវិនិយោគលុយ ៧,៤ពាន់លានដុល្លារ ដើម្បីផលិតឡានអគ្គិសនីនៅអាមេរិក

ក្រុមហ៊ុន Hyundai នឹងវិនិយោគលុយចំនួន ៧,៤ ពាន់លានដុល្លារ នៅក្នុងរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ ២០២៥។ វានឹងរួមបញ្ចូលទាំងការដំឡើងរោងចក្រសម្រាប់ផលិតរថយន្តអគ្គិសនីនៅអាមេរិក ដែលចាប់ផ្តើមនៅឆ្នាំ ២០២២ ហើយរថយន្តនោះក៏នឹងត្រូវដាក់លក់នៅឆ្នាំក្រោយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Hyundai មិនទាន់បាននិយាយអ្វីលម្អិតអំពីរថយន្តអគ្គិសនី ដែលផលិតនៅអាមេរិកនោះឡើយ។ នៅក្នុងសេចក្តីប្រកាសស្តីពីការវិនិយោគមួយ ក្រុមហ៊ុនបានផ្តល់សេចក្តីថ្លែងការណ៍ដ៏ស្វាហាប់ថា “ក្រុមហ៊ុនHyundai និងក្រុមហ៊ុន Kia នឹងត្រួតពិនិត្យលក្ខខណ្ឌទីផ្សារ និងគោលនយោបាយរថយន្តអគ្គិសនីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ផែនការរបស់ខ្លួន ក្នុងការកែកុនកន្លែងផលិតកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិក និងពង្រីកផលិតកម្មរថយន្តអគ្គិសនីក្នុងស្រុករបស់ខ្លួនជាបណ្តើរៗ”។ វិនិច្ឆ័យដោយផែនការផលិតផលរបស់ក្រុមហ៊ុនខាងលើ រថយន្តនោះត្រូវបានគេរំពឹងថាជាម៉ូដែល Ioniq 6 ដែលទំនងជានឹងចេញនៅឆ្នាំក្រោយ។ គួរឲ្យដឹងដែរថា ក្រុមហ៊ុន Hyundai ក៏នឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអ៊ីដ្រូហ្សែននៅសហរដ្ឋអាមេរិកផងដែរ៕